ព័ត៌មាន
អតីតប្រមុខការពារជាតិកម្ពុជា គាំទ្រពេញទំហឹងចំពោះយន្តការរាជរដ្ឋាភិបាលទៅកាន់UNCLOS
សម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-សៀម ក្រោយពីភាគីសៀមបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU ២០០១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ នេះក៏វាគ្មានបន្តទៅទៀតទេលើបញ្ហានេះ ដោយសារថៃបានដកខ្លួនចេញហើយនោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាគ្មានផ្លូវណាជ្រើសរើសទៀតនោះទេក្រៅពីប្តឹងទៅអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលហៅUNCLOSនោះ ហើយកម្ពុជាក៏អាចមានអារម្មណ៍ ថាស្រួលខ្លួនផងដែរ បន្ទាប់ពីថៃដកខ្លួនចេញពីMOUនេះ ដោយកម្ពុជានឹងធ្វើទៅតាមច្បាប់អន្តរជាតិដែលអង្គការសហប្រជាជាតិជាអ្នកសម្រេចលើបញ្ហានេះ។
សូមបញ្ជាក់ថា ជាជំហរកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃនោះ៕ អត្ថបទ បាន ចក់

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល