ព័ត៌មាន
មូលនិធិគន្ធបុប្ផាកម្ពុជា កោតសរសើរ NOCC ដែលខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម
មន្ដ្រីជាន់ខ្ពស់ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលតែងតែខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនានា ដើម្បីកៀរគរថវិកាជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងការងារសង្គមផ្សេងៗ។

នេះបើតាមការលើកឡើងរបស់លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននាំយកថវិកាសប្បុរសធម៌ ទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ ចំនួន ៥ពាន់ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់រាល់ទិវារត់ប្រណាំងនានា ត្រូវផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជាក់ស្ដែងថវិកា ៥ពាន់ដុល្លារនេះ គឺទទួលបានពីការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ឆ្នាំ២០២៥ សម្រាប់រួមចំណែកជួយដល់កុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៤ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នឹងមានអ្នកចូលរួមកាន់តែច្រើន ដើម្បីទទួលបានថវិកាគាំទ្រដល់មូលនិធិបន្ថែមទៀត។
ទន្ទឹមជាមួយគ្នាលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការកៀគរថវិកាជួយគាំទ្រដល់មូលនិធិ ។ ស្របពេលស្ថានភាពបច្ចុប្បន្ន ទាំងពិភពលោក និងកម្ពុជា កំពុងរងសម្ពាធផ្នែកហិរញ្ញវត្ថុ បានធ្វើឲ្យការបរិច្ចាគពីសប្បុរសជន មានការធ្លាក់ចុះ ខណៈការព្យាបាលកុមារនៅតែមានតម្រូវការខ្ពស់ លោកក៏បានអំពាវនាវដល់សប្បុរសជនបន្ដចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីផ្ដល់នូវក្ដីសង្ឃឹមដល់កុមារកម្ពុជា។
សូមរំឮកថា កាលពីឆ្នាំ២០២៥ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់បានចូលរួម ខណៈឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅរាជធានីភ្នំពេញនេះ នឹងត្រូវរៀបចំនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋចុះឈ្មោះឲ្យបានច្រើនកុះករ ស្របពេលថវិកា ទទួលបានពីការចុះឈ្មោះ ព្រមទាំងការឧបត្ថម្ភផ្ទាល់របស់សប្បុរសជន និងក្រុមហ៊ុនឯកជននានា នឹងត្រូវរៀបចំបែងចែកបរិច្ចាគជួយដល់មូលនិធិ មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌មួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល