ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ជាង២ឆ្នាំមកនេះការប្រឡងជ្រើសរើសតាមនិយាមថ្មីដំណើរការបាន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន, មានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោ និងពូកែជិត ៨ពាន់នាក់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងចំណោមកិច្ចការជាច្រើន ក្រោមវិធានការគន្លឹះទី១ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលកំពុងដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ គឺជាការអនុវត្តជាក់ស្តែងតាមចក្ខុវិស័យដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ស្របតាមអភិក្រម «ចេះគឺជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
ឯកឧត្តមបានថ្លែងថា៖«ក្នុងរយៈពេល ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ»។

បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឆ្ពោះទៅមុខ ក្រសួងមុខងារសាធារណៈ ដោយសហការជាមួយក្រសួង-ស្ថាប័នសាមី នឹងរៀបចំការប្រឡងជ្រើសរើសសម្រាប់ក្រសួងយុត្តិធម៌, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ ដើម្បីពិគ្រោះយោបល់ និងរៀបចំឱ្យបានហ្មត់ចត់ ដើម្បីដំណើរការប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពបំផុត។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា រាល់កិច្ចខិតខំប្រឹងប្រែងកន្លងមក គឺដើម្បីធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការ និងឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍគន្លងអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន ព្រមទាំងរួមចំណែកដល់ការប្រើប្រាស់ថវិកាជាតិដោយប្រសិទ្ធភាព តាមរយៈមូលដ្ឋានជ្រើសរើសកាន់តែច្បាស់លាស់ និងផ្អែកលើតម្រូវការចាំបាច់ជាក់ស្តែង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព ដើម្បីផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនទាំងអស់។ សូមប្អូនៗយុវជនមានទំនុកចិត្តលើថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡង ព្រមទាំងជឿជាក់លើសមត្ថភាពរៀងៗខ្លួន ដោយមិនចាំបាច់មានអន្តរាគមន៍ ឬចំណាយថវិកាលើសពី ២ម៉ឺនរៀលឡើយ»៕







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល