ព័ត៌មាន
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ប្រាក់រៀល
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងពីអត្ថប្រយោជន៍នៃកិច្ចដំណើរការប្រព័ន្ធទូទាត់បាគង បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីកិច្ចសហ- ប្រតិបត្តិការល្អ ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និងកិច្ចសហប្រតិបត្តិការរវាង ការិយាល័យឥណទាននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបញ្ហាប្រឈម និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងភាពងាយ ស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។

ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បានលើកឡើងពីវឌ្ឍនភាពនៃដំណើរការប្រព័ន្ធទូទាត់បាគង និងអត្ថប្រយោជន៍នៃ ដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើ ប្រាស់ប្រាក់រៀល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល