ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមមិត្តភាព ហ្វុគុស៊ីម៉ា-កម្ពុជា
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម អ៊ីវ៉ាគី មិតស៊ុហ៊ីដេ ប្រធានសមាគមនមិត្តភាព ហ្វុគុស៊ីម៉ា និងជាអតីតរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន នៅស្ថានទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងជប៉ុន ដោយបានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់សមាគម ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ្វុគុស៊ីម៉ា ជាពិសេសក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសុខាភិបាល។ ឯកឧត្តមបានលើកឡើងថា គម្រោងទាំងនេះមាន សារៈសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបង្កើនការយល់ដឹងគ្នារវាងប្រជាជនទាំងពីរ។
ប្រធានសមាគម បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីសកម្មភាពដែលកំពុងអនុវត្ត ដើម្បីគាំទ្រកិច្ច សហប្រតិបត្តិការនៅវិស័យសុខាភិបាល និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ធនធានមនុស្ស។ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រួម មានការពង្រឹងភាពជាដៃគូរវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នអប់រំ និងវិស័យឯកជន។ ភាគីទាំងពីរ ក៏បានពិភាក្សា អំពីវិធីសាស្ត្រក្នុងការកែលម្អការគាំទ្រដល់ការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា នៅប្រទេសជប៉ុន និងស្វែងរកវិស័យ ដែលមានសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត ជាពិសេសលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបច្ចេកទេស។
ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ឡើងវិញអំពីការត្រៀមខ្លួនរបស់ស្ថានទូត ក្នុងការសម្របសម្រួលកិច្ចសហ ប្រតិបត្តិការ និងគាំទ្រគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ភាពជាដៃគូប្រកបដោយចីរភាព និងផល ប្រយោជន៍រួម រវាងកម្ពុជា និងជប៉ុន។



-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ