ព័ត៌មាន
អ្នកនយោបាយ គាំទ្រការរៀបចំដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធាជា ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ
ភ្នំពេញ៖ អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងបានអំពាវនាវឲ្យយុវជននិងយុវតីចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិ មាតុភូមិ។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា គណបក្សចលនាប្រជាធិបតេយ្យ ទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ហើយគាំទ្ររដ្ឋសភាដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

ចំណែកឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា គណបក្សអភិវឌ្ឍន៍កម្ពុជាគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងបទអន្តរាគមន៍ក្នុងរដ្ឋសភាទាក់ទងការព្វកិច្ចយោធា។ ហើយការបង្កើតឲ្យមានច្បាប់កាតព្វកិច្ចយោធា គឺពិតជាមានសារសំខាន់ខ្លាងណាស់សម្រាប់កម្ពុជាក្នុងវិស័យការពារជាតិ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់កាតព្វកិច្ចយោធា ហើយនៅពេលដែលប្រទេសជាតិមានបញ្ហា គឺមានកម្លាំងទ័ពស្រាប់តែម្តង។ ហើយសូមអំពាវនាវដល់យុវជន យុវតី ទាំងអស់ត្រូវតែមានឆន្ទៈចូលរួមក្នុងការបំបេញកាតព្វកិច្ចយោធា។

សូមជម្រាបថា រដ្ឋសភាអនុម័តឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កាលពីថ្ងៃ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល