ព័ត៌មាន
កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីការអភិវឌ្ឍបៃតង
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីសាធារណរដ្ឋអាស៊ែបៃហ្សង់ទទួលបន្ទុកពិសេស ក្នុងជំនួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។
ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ លើវិស័យថាមពលកកើតឡើងវិញ និងការអភិវឌ្ឍបៃតង ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា និងកិច្ចសហការពាក់ព័ន្ធពីភាគីអាស៊ែបៃហ្សង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យថាមពលបៃតងនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម Elchin Amirbayov បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការការពារបរិស្ថាន និងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ហើយបានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយកម្ពុជា លើវិស័យដែលមានសក្តានុពលរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល