ព័ត៌មាន
គណៈកម្មការប្រជុំពិនិត្យវឌ្ឍនភាពដំណើរការរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង និងតំណាងក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនការងារត្រៀមរៀបចំដំណើរការប្រឡងប្រជែង និងពិភាក្សាពីការកំណត់ដំណើរការរៀបចំការប្រឡងប្រជែងក្នុងក្របខ័ណ្ឌទាំង៣ គិតចាប់ពីមុនពេល អំឡុងពេល និងក្រោយពេលនៃប្រឡងប្រជែង។
ទិដ្ឋភាពជារួមអង្គប្រជុំបានពិភាក្សាពីសកម្មភាពដែលត្រូវអនុវត្តទៅតាមដំណាក់កាលនាពេលខាងមុខដូចជា៖ ការប្រកាសទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងរដ្ឋលេខាធិការកិច្ចការព្រំដែន, ការរៀបចំសេចក្តីជូនដំណឹងពីដំណើរការប្រឡង, ការកំណត់យកកាលបរិច្ឆេទនិងទីតាំងជាក់លាក់សម្រាប់ការប្រឡងនីមួយៗ, ការកំណត់ការតាក់តែងវិញ្ញាសា, ការបែងចែកភារកិច្ទនិងការទទួលបន្ទុករបស់ក្រុមការងារនិងក្រសួង ស្ថាប័នសាមី និងកិច្ចការពាក់ព័ន្ធមួយចំនួនផ្សេងៗ។
សូមជម្រាបដែរថា ចំពោះការរៀបចំប្រកាសទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវធ្វើការសម្រេចទទួលស្គាល់ក្រោយពីការបិទទទួលពាក្យបេក្ខជនត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការប្រឡងក្របខ័ណ្ឌនីមួយៗ នឹងមានផ្សាយជូនជាបន្តបន្ទាប់ក្នុងពេលពេលឆាប់ៗខាងមុខនេះ។










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល