ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយទស្សនាចប់ជំនួបផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជ និងKuwait SC
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានតាមដាន និងទស្សនាការប្រកួតដល់យប់ជ្រៅ សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 រវាងក្លិបព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ជំនួបដ៏តានតឹងនេះ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យទាំងប្រផិតប្រផើយ ៣-៤ បន្ទាប់ពីបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ តែត្រូវម្ចាស់ផ្ទះវាយបកតាមស្មើម្ដងជាពីរដង ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី ២ដង រហូតរកបានគ្រាប់ទី៤ នាំមុខលើក្រុមជើងឯកលីគកំពូលកម្ពុជាវិញ នៅនាទី១១០ ដោយកីឡាករ Al-Sulaiman ដែលជួយឲ្យក្រុម Kuwait SC ក្លាយជាជើងឯកតែម្ដង។
ជុំវិញលទ្ធផលនេះដែរ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ បន្ទាប់ពីបានតាមដានទស្សនាកាត់ស្បៃរាត្រី ដូចប្រជាពលរដ្ឋជាច្រើនដែលថា លទ្ធផលនេះ មិនអាចបន្ទោសបានទេ ព្រោះបាល់មូល ខណៈសម្តេចបានសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀង បានខិតខំប្រឹងប្រែង និងធ្វើបានល្អ ពិសេសនៅវគ្គទី១ តែប៉ុន្មាននាទីដំបូង មានជ័យជំនះរកបាន ២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយមកក្រុមកូវ៉ែតក៏បានតាមវិញ។
សូមបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ នៅខេត្តស្វាយរៀង៕ អត្ថបទ លី ឈុនឡា










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល