ព័ត៌មាន
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ បាននិងកំពុងបន្តសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនកម្ពុជាថៃឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃម្នាក់អាយុ ៥៨ ឆ្នាំ ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
ការឃាត់ខ្លួននេះ ធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។
ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការពាក់ព័ន្ធនឹងបុរសរូបនេះ។ ភាគីកម្ពុជាបានទទួលយកសំណើសុំការសម្របសម្រួលនេះដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។ ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។
កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។
ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ និងមិនមានបញ្ហាផ្សេងទៀត ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលការបញ្ជូនបុរសជនជាតិថៃរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញ នៅពេលវេលាសមស្រប។

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល