ព័ត៌មាន
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បីសេដ្ឋកិច្ចជាតិ
កម្ពុជាបានដាក់ចេញនូវផែនការសកម្មភាព សំដៅធានាលើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់វិធានការគន្លឹះ ជំរុញប្រែក្លាយ វិស័យសក្តានុពល សហគ្រាសធុនតូច និងមធ្យម, រ៉ែ និងថាមពល, ការអភិវឌ្ឍវិស័យទេសចរណ៍, កសិកម្ម, ឱ្យទៅជាថាមពលរុញច្រាន កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម (SMEs), ការអភិវឌ្ឍវិស័យទេសចរណ៍, កសិកម្ម, រ៉ែ និងថាមពល ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីបុរេសកម្ម ក្នុងនោះអង្គប្រជុំបានឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរ មតិយោបល់យ៉ាងផុលផុស និងស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហការអន្តរស្ថាប័ន និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះ ឧត្តមប្រយោជន៍ជាតិ។
ជាលទ្ធផល, អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារបន្តយ៉ាងច្បាស់លាស់ សំដៅធានាឱ្យបាននូវការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការគន្លឹះ ដែលនឹងប្រែក្លាយវិស័យសក្តានុពលទាំងនោះ ឱ្យទៅជាថាមពលរុញច្រានកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពយូរអង្វែង។
សូមបញ្ជាក់ថា កិច្ចពិភាក្សា និងពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយមានវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕ អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល