ព័ត៌មាន
កម្ពុជាកំណត់គោលដៅសម្រេចឱ្យបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំនេះ
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដាក់គោលដៅសម្រេចឱ្យបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំ ២០២៦នេះ ខណៈរយៈពេល ៤ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារ ៦០គោលដៅ គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ BTV ថា មូលហេតុសំខាន់ដែលជំរុញឱ្យសហព័ន្ធស្រូវអង្ករ កំណត់ផែនការនាំចេញអង្ករ ១ លានតោនជាថ្មី គឺដោយសារមើលឃើញថា វិស័យស្រូវអង្ករកម្ពុជាមានសក្តានុរាលកាន់តែខ្លាំង ទាំងផ្នែក ផលិតកម្ម គុណភាព និងតម្រូវការទីផ្សារអន្តរជាតិ។
ឧកញ៉ាបន្តថា លើសពីនេះ ទីផ្សារអន្តរជាតិមានតម្រូវការកើនឡើងចំពោះអង្ករគុណភាពខ្ពស់ ក៏ដូចជា ការចង់បង្កើនតម្លៃបន្ថែមក្នុងស្រុក ជំនួសការនាំចេញស្រូវនៅទៅក្រៅប្រទេស ព្រមទាំង ការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនកសិករ និងអ្នកពាក់ព័ន្ឋក្នុងខ្សែសង្វាក់ស្រូវ អង្ករ។ ជាពិសេស ការមើលឃើញឱកាសប្រកួតប្រជែងថ្មីៗ បន្ទាប់ពីការកែលម្អផ្នែកឡូជីស្ទិក បច្ចេកវិទ្យា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ដោយសារតែកត្តាទាំងនេះ សហព័ន្ឋស្រូវអង្ករកម្ពុជា ជឿថា គោលដៅនាំចេញអង្ករ ១ លានតោន អាចក្លាយជា ការពិត ប្រសិនបើមានការសហការពីគ្រប់ភាគី។ ទោះយ៉ាងណា កម្ពុជាក៏អាចប្រឈមនឹងបញ្ហាប្រកួតប្រជែងពីប្រទេសនាំចេញអង្ករធំៗ ការប្រែ ប្រួលអាកាសធាតុ និងថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះ ការរក្សាគុណភាព កាត់បន្ថយថ្លៃដើម និង ពង្រីកទីផ្សារ គឺជាចំណុចសំខាន់សម្រាប់អនាគត។
លោកឧកញ៉ា មានក្តីរំពឹងថា វិស័យអង្ករកម្ពុជា អាចបន្តរីកចម្រើន និងឈានទៅសម្រេចគោលដៅនាំ ចេញកាន់តែខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ សហព័ន្ធចង់ផ្ញើសារសំខាន់មួយទៅកាន់កសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញ អ្នកនាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ថា ការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោន មិនអាចអាស្រ័យ លើភាគីណាមួយតែឯងបានទេ ប៉ុន្តែត្រូវការការសហការរួមគ្នាទាំងខ្សែសង្វាក់ផលិតកម្ម។ កសិករគួរផលិតស្រូវដែលមានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារ និងអនុវត្ត បច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាព និង រោងម៉ាស៊ីន និងអ្នកនាំចេញគួររួមគ្នារក្សាគុណភាពអង្ករ ស្តង់ដារ និងភាពជឿជាក់លើទីផ្សារអន្តរជាតិ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញអង្ករកម្ពុជាសំខាន់ៗ រួមមាន តំបន់អឺរ៉ុប, ចិន និងហុងកុង, ប្រទេសតំបន់អាស៊ាន, និងការនាំចេញអង្ករ ទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈិមបូព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី,និង ញ៉ូហ្សេឡេន៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល