ព័ត៌មាន
អគ្គនាយកដ្ឋាន ក.ប.ប.៖ បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង គឺបានចាត់វិធានការជាបន្តបន្ទាប់
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖
១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ ពុយ និងប្រមូលសំណាកគំរូទុរេនទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។
២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបងដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារ ភួ ពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។
៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល