ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំអោយអាជ្ញាធរខេត្តស្វាយរៀងពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅក្នុងខេត្ត ខណៈចំនួនសាលាមិនស្របនឹងចំនួនឃុំក្នុងមូលដ្ឋាន។
ការណែនាំនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង សរុបចំនួន១៣០២នាក់។
ទាក់ទងនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើចំនួនសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តស្វាយរៀង ដែលត្រូវតែបំពេញបន្ថែម ដោយសម្តេចតេជោ បានលើកការចាប់អារម្មណ៍ពីសេចក្តីថ្លែងការណ៍សន្ទុកកន្លងមករបស់សម្តេចគឺ ដាក់ចេញ «ឃុំមួយ អនុវិទ្យាល័យមួយ» ហើយ ក្រោយមកក៏បន្ត«ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច» ក៏ប៉ុន្តែក្នុងរបាយការណ៍នៅខេត្តស្វាយរៀង មានអនុវិទ្យាល័យចំនួន៥២កន្លែងស្មើនឹង ៦៧,៥០% នៃចំនួនឃុំ/សង្កាត់ ចំណុចនេះ សម្តេចតេជោបានណែនាំអភិបាលខេត្តស្វាយរៀងអោយគិតថា គួរត្រូវបានបំពេញបន្ថែម អនុវិទ្យាល័យបន្ថែម ស្របតាមការបណ្តុះបណ្តាលធនធានមនុស្សដែលកន្លងមកធ្លាប់បានធ្វើ និងក៏ជាទ្រឹស្តីហ៊ុន សែនដែរនោះ។ សម្តេចតេជោបន្ថែមថា អនុវិទ្យាល័យ៥២កន្លែង តែមាន៦៨ឃុំ អាចដោយសារភូមិសាស្ត្រសិក្សា ប៉ុន្តែត្រូវគិតថា អនុវិទ្យាល័យអាចល្មមហើយឬនៅ ឬអាចថាឃុំខ្លះ អនុវិទ្យាល័យនៅភ្ជាប់ជាមួយវិទ្យាល័យ។ បើមិនទាន់សម្រេចគោលដៅ ត្រូវតែបំពេញបន្ថែម។ ត្រូវមានអោយបានគ្រប់គ្រាន់ទាំងបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ខណៈដែលបច្ចុប្បន្នស្វាយរៀងបានដើរដល់សាកលវិទ្យាល័យហើយនោះ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ៨០ឃុំសង្កាត់ (១២សង្កាត់ ៦៨ឃុំ) និង៦៩០ភូមិ មានប្រជាពលរដ្ឋសរុប ១៦៨.៨៨៨គ្រួសារ ស្មើនឹង ៦៩៨.១៥៥នាក់ ស្រី ៣៥៩.២០៥នាក់។ នៅក្នុងខេត្តមានសាលារៀនរដ្ឋ ចំនួន៣៤៤សាលា និងឯកជន ចំនួន ១៩សាលា ក្នុងនោះ៖- មត្តេយ្យសិក្សា(មត្តេយ្យដាច់ចំនួន ៨កន្លែង និងមត្តេយ្យក្នុងបឋមសិក្សាចំនួន ១៧៥កន្លែង) និងឯកជន ចំនួន ០៧សាលា ស្មើនឹង ៩៥% នៃចំនួនភូមិ
– បឋមសិក្សា ចំនួន ២៦២កន្លែង និងឯកជន ចំនួន ៩កន្លែង ស្មើនឹង ៣៧,៩៧% នៃចំនួនភូមិ
-អនុវិទ្យាល័យ ចំនួន ៥២កន្លែង និងឯកជន ចំនួន ២កន្លែង ស្មើនឹង ៦៧,៥០% នៃ ចំនួនឃុំ/សង្កាត់ វិទ្យាល័យ ចំនួន ២២កន្លែង និងឯកជន ចំនួន ០១កន្លែង ស្មើនឹង ៨៧,៥០% កន្លែង ក្នុង១ក្រុង/ស្រុក គរុកោសល្យ ០១សាលា ឧត្តមសិក្សា ០៣សាលា មានបុគ្គលិកអប់រំ ចំនួន ៤.៥៤០នាក់ ស្រី ១.៦៨៩នាក់ មានអគារសិក្សាសរុប ៩៦២ខ្នង ស្មើនឹង ៤.១៥៨បន្ទប់ ក្នុងនោះអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ ជូនខេត្តស្វាយរៀង សរុបចំនួន ២០៤ខ្នង ស្មើនឹង ១.២១៦បន្ទប់៕ អត្ថបទ ពៅ រក្សា
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន