ព័ត៌មាន
រដ្ឋាភិបាលកំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យបើកបៀវត្សតាមធនាគារសម្រាប់យោធិន
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យយោធិនទាំងអស់អាចបើកប្រាក់បៀវត្សតាមធនាគារបាននាពេលខាងមុខ។
សម្ដេចបានថ្លែងថា ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។ សម្ដេចបន្តថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន។
សម្ដេចធិបតី បានថ្លែងថា នៅអគ្គបញ្ជាការដ្ឋាន នឹងកែទម្រង់ពីចំនួនទ័ពដូចគ្នា និងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន។ សម្ដេចបន្តថា អគ្គនាយកសម្ភារបច្ចេកទេស ដែលត្រូវបានតែងតាំងថ្មី ចាស់ ឬក្មេងមិនសំខាន់ សំខាន់មានសមត្ថភាពស័ក្ដិសម ដើម្បីការពារជាតិ និងបូរណភាពទឹកដី។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បន្តអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ។ សូមកុំភ្លេចបងប្អូនយើងនៅខាងមុខ! ខឿនការពារជាតិត្រូវបន្ត កុំឈប់ របស់របរ, ស្បៀងគឺជាចំណុចមួយ ហើយកម្លាំងសាមគ្គីភាពនេះគឺជាការលើកទឹកចិត្តនៅក្នុងការចូលរួមការពារជាតិរបស់យើង៕អត្ថបទ៖ ដារ៉ា





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល