ព័ត៌មាន
សម្តេចធិបតីណែនាំឱ្យធ្វើស្តូបគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលី ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យរៀបសាងសង់ «ស្តូប» សម្រាប់ការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា រួមទាំងឆ្លាក់អំពីព្រឹត្តិការណ៍នានាដែលកើតចេញពីការឈ្លានពានរបស់ថៃ នៅក្នុងវិមានឈ្នះ ឈ្នះ ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គំនិតផ្ដួចផ្ដើមគិតគូរអំពីការធ្វើ «ស្តូប» សម្រាប់រំលឹកទៅដល់វីរកងទ័ព នគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានពលីនៅក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យជាតិ ហើយសម្តេចក៏បានបញ្ជារឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្រ្តី សិក្សាអំពី «មេដាយពិសេស» សម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥ផងដែរ។
នៅក្នុងពិធីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ផងដែរ ដើម្បីឲ្យមានការរៀបចំឆ្លាក់ពីការឈ្លានពានរបស់ថៃនៅក្នុងវិមាន ឈ្នះ ឈ្នះ ដោយ ក្នុងនោះសម្តេចបានណែនាំឲ្យឆ្លាក់នូវទិដ្ឋភាពចំនួន៣ គឺទី១ ទិដ្ឋភាពនៃការឈឺចាប់នៃសង្រ្គាមឈ្លានពាន ជនភៀសសឹក ការស្លាប់ និងរបួសរបស់កងទ័ព និងជនស៊ីវិល។ ទី២ គឺការឆ្លាក់បង្ហាញអំពីវីរភាពអង់អាច ក្លាហានរបស់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដី និងទី៣ គឺរូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានចូលរួមគាំទ្រទៅដល់វីរកងទ័ព និងនគរបាលជាតិ ដែលបានការពារទឹកដី ជាដើមនោះ៕ អត្ថបទ៖ បាន ចក់











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល