ព័ត៌មាន
Pro Esports រំពឹងខ្ពស់ក្នុងការប្រជែងជើងឯក MPL ខណៈ Vigor ចង់ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ
ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈជ័យជម្នះដ៏តានតឹង ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នេះដែរ បានធ្វើឲ្យសមាជិកក្រុម Pro Esports បានដាក់ក្ដីរំពឹងកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់កីឡាករ សេង រ៉ូហ្សា និង ឡេង គីមហាក់ ក្រោយរួមចំណែកជួយក្រុមវាយបកឈ្នះក្រុមកំពុងឡើងដៃ Vigor Apex ៣-២។

កីឡាករទាំងពីរ បានលើកឡើងស្រដៀងគ្នា ពីកំហុស ដែលផ្ដល់ឱកាសឲ្យ Vigor Apex តដៃឈ្នះបាន ២វគ្គ តែយ៉ាងណាពួកគេ នៅតែជឿជាក់លើស្មារតីក្រុម និងព្យាយាមបន្ថែមនូវអ្វីដែលថ្មី ដើម្បីត្រៀមការប្រកួតបន្ទាប់ឲ្យកាន់តែរន្ថើន ទោះត្រូវជួបក្រុមណាក៏ដោយ។ ជាមួយការឈានទៅវគ្គ Upper Bracket Final នេះ ពួកគេបានដាក់ក្ដីរំពឹងយ៉ាងហោច ៨២% ថា Pro Esports នឹងក្លាយជាជើងឯក MPL រដូវកាលនេះ។

ទន្ទឹមជាមួយគ្នា សមាជិកក្រុម Vigor Apex កីឡាករ ទី ឧត្តម បានសម្ដែងការសោកស្ដាយ ចំពោះកំហុសបន្ដិចបន្ដួច នាំឲ្យក្រុមខ្លួនភ្លាត់ចាញ់ Pro Esports តែយ៉ាងណាពួកគេនឹងព្យាយាមសិក្សាពីកំហុក ពង្រឹងក្រុមឲ្យបានខ្លាំងនៅវគ្គ Lower Bracket ដើម្បីមានឱកាសឡើងវគ្គបន្ដ ហើយបើអាចពួកគេចង់ជួប Pro Esports ម្ដងទៀត ដើម្បីសងសឹកជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

សម្រាប់កម្មវិធីប្រកួតបន្ទាប់ ក្រុមដែលទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ-Upper Bracket ពោលគឺក្រុម Pro Esports ត្រូវជួបក្រុម Galaxy Legends នៅថ្ងៃទី១៥ ខែឧសភានេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងឈរចាំនៅវគ្គ Grand Final ឬវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ ត្រូវឈរចាំជួបបេក្ខភាពទទួលបានជ័យជម្នះពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Lower Bracket រវាងក្រុម Vigor Apex និងក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ-Lower Bracket ហើយក្រុមដែលឈ្នះវគ្គនេះ នឹងត្រូវឡើងជួបក្រុមឈ្នះ រវាង Pro Esports និង Galaxy Legends ដើម្បីក្លាយជាជើងឯក MPL Cambodia រដូវកាលទី១០ តែម្ដង ដែលការប្រកួតផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើនាថ្ងៃទី១៧ ខែឧសភាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល