ព័ត៌មាន
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា”។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមសភានិយាយភាសាបារាំង (APF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ដែលបានប្រព្រឹត្តទៅនៅសាលបាយ័ន វិមានរដ្ឋសភា។
វគ្គបណ្តុះបណ្តាលលើប្រធានបទ “ការទូតសភាជាភាសាបារាំង” នេះ មានការអញ្ជើញចូលរួមពីសិក្ខាកាមសរុបចំនួន ១៧រូប ក្នុងនោះរួមមាន៖
– មន្ត្រីរាជការមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ចំនួន ១៤រូប (ចូលរួមដោយផ្ទាល់)។
– មន្ត្រីមកពីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ចំនួន ៣រូប (ចូលរួមតាមប្រព័ន្ធនិម្មិត/Online)។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រី ពិសេសមន្ត្រីជំនាញផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ ឱ្យកាន់តែមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ភាសាបារាំងសម្រាប់កិច្ចការទូតសភា សំដៅលើកកម្ពស់មុខមាត់ស្ថាប័ននីតិប្បញ្ញត្តិលើឆាកអន្តរជាតិ។
ថ្លែងក្នុងឱកាសនោះ គណៈអធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម និងគ្រូឧទ្ទេស ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុងភារកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ផងដែរ៕









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល