ព័ត៌មាន
សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលរបស់នគរបាលជាតិគ្រប់រូប ដែលបានខិតខំបំពេញបេសកកម្មជាតិមាតុភូមិនាពេលកន្លងមក ហើយ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺបានចូលរួមការពារបូរណភាពទឹកដីដែលរងនូវការឈ្លានពាន របស់ថៃកាលពីកន្លងទៅ។
តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបានបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលតស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្តីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនដូច បច្ចុប្បន្ន តាមរយៈការបង្កើតបាននូវបរិយកាសសង្គមដែលមានសុវត្ថិភាព ភាពកក់ក្តៅ និងជំនឿចិត្ត។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា«គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺការបំ ពេញបេសកកម្មការពារបូរភាពទឹកដី ដែលទទួលរងនូវការឈ្លានពានទាំងកំរោលដោយភាគីថៃផង និងកិច្ច ខិតខំប្រឹងប្រែងពង្រឹងស្ថានការណ៍សន្តិសុខលើផ្ទៃប្រទេសផង ដើម្បីធានាប្រក្រតីភាពនៃកិច្ចដំណើរការ ស្ថាប័នជាតិ និងសកម្មភាពជីវភាពសង្គម ដោយគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស បេសកកម្ម របស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាប្រវត្តិសាស្រ្ត ដែលបានរៀបចំ ឡើងនៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ដែលបានលើកស្ទួយកិត្តិ យស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។
តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចងទាំងនេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូបបន្តកិច្ចខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងពង្រឹងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺ ការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសត្រូវធ្វើការអភិវឌ្ឍខ្លួនឲ្យ ស័ក្តសមជាគ្រឹះ ជាគំរូ និងជាសសរស្តម្ភសម្រាប់ប្រទេសជាតិជាបន្តទៀត៕
អត្ថបទបាន ចក់





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល