ព័ត៌មាន
យុវជនបក្សប្រជាជនកម្ពុជាចូលរួមលើកកម្ពស់ជីវភាព បរិស្ថាន និងប្រឹក្សាយោបល់ជាមួយពលរដ្ឋភៀសសឹក
ឯកឧត្តម ឃួន ដាវិត អនុប្រធានគណៈកម្មាធិការគណបក្ស អ.រ.ស និងជាប្រធានយុវជនគណបក្ស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញជាធិបតីភាព ក្នុងវិធីលើកកម្ពស់ជីវភាព បរិស្ថាន និងការប្រឹក្សាយោបល់ជាមួយជនភៀសសឹក និងចុះធ្វើសកម្មភាពមនុស្សធម៌ ចែកអំណោយ ថវិកា ពូជដំណាំ បន្លែបង្ការ ចាំបាច់មួយចំនួន ដើម្បីបំពេញតម្រូវការ ហ្នឹងសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ដែលមានស្ថានភាពលំបាក និងងាយរងគ្រោះ មានពិការភាព កំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ដែលពិធីក៎មានការចូលរួមពី ប្រតិភូអមដំណើរ អភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៦។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅ ជូនចំពោះឯកឧត្តម ឃួន ដាវិត និងក្រុមយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលបានអញ្ជើញនាំយកអំណោយមនុស្សធម៌ជាច្រើន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងបានសម្រាកមួយយប់ ជាមួយពលរដ្ឋដើម្បីស្វែងយល់ពីតម្រូវការ និងសុខទុក្ខរបស់ពលរដ្ឋផ្ទាល់តែម្ដង។
ក្នុងឱកាសនោះដែរឯកឧត្តម ឃួន ដាវិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ ដែលមានវត្តមានក្នុងអង្គពិធីទាំងមូល។ដោយលើកឡើងថាថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរ និងខ្វល់ខ្វាយជាប់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលនិងមិនទុកឲ្យពលរដ្ឋណាមួយរងគ្រោះដោយគ្មានស្រៀងអាហារនោះឡើយ។
គួរបញ្ជាក់ថា អំណោយសម្រាប់បងប្អូនជនភៀសឹក ដែលជាជនពិការចំនួន ២០៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ ដើមស្វាយ ២ដើម ដើមចេក ១ដើម ដើមល្ហុង ២ដើម ដើមក្រូចឆ្មា ២ដើម ដើមម្កាក់ ២ដើម ដើមម្ទេស ២ដើម ដើមត្រប់ ២ដើម ស្លឹកគ្រៃ ០.៥០គីឡូក្រាម ដើមល្មុត ១ដើម ដើមត្របែក ១ដើម ដើមជម្ពូរ ១ដើម ដើមម្ដិញ ១ដើម ដើមត្រឡឹងតឹង ១ដើម ដើមស្ដៅ ១ដើម ដើមមៀន ១ដើម និងប្រភេទគ្រាប់ពូជរួមមាន៖ គ្រាប់ល្ពៅ គ្រាប់ត្រកួន គ្រាប់ត្រប់ គ្រាប់ម្ទេស គ្រាប់ជី និងថវិកាមួយចំនួនផងដែរ៕ ឃិនសារិទ្ធ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល