ព័ត៌មាន
សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទាន សម្រាប់ពង្រីកអាជីវកម្ម
អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការចូលរួមអនុវត្តបញ្ជីកាតព្វកិច្ចគណនេយ្យ និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាសទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងនៅក្នុងសន្និសីទស្តីពីអាជីព ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម បាននិងកំពុង ពង្រឹងតាមគោលដៅដែលបានកំណត់ នៅក្នុងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម គឺការបង្កើតប្រព័ន្ធគណនេយ្យ និងសវនកម្មមួយដែលរឹងមាំ គណនេយ្យភាព តម្លាភាព និងអាចទុកចិត្តបាន ។ បញ្ហានេះ កម្ពុជាមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ គណនេយ្យ និងសវនកម្មឆ្នាំ២០២៥-២០៣៥ ហើយកន្លងមកក្នុងក្របខណ្ឌនៃច្បាប់, និយ័តករគណនេយ្យ និងសវនកម្ម បានអនុវត្ត វិធានការពង្រឹងអនុលោមភាព, ក្នុងនោះវិធានការទោសទណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ហើយចាប់ពីឆ្នាំ២០២០ និយ័តករ បានចាប់អនុវត្តកាតព្វកិច្ចកំណត់ដោយច្បាប់រួមមាន៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
ឯកឧត្តម បន្តថា បញ្ហានេះវិស័យឯកជនដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម ត្រូវមានការយល់ដឹងបន្ថែមអំពីបទប្បញ្ញត្តិថ្មីៗ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ក្នុងនោះការចូលរួមអនុវត្តតាមស្តង់ដារ គណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់ អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុក ចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបានឥណទានផ្សេងៗដើម្បីបង្កើនទុនវិនិយោគ និងជាការចូលរួម ចំណែកដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ឯកឧត្តម ប៊ូ ថារិន សង្កត់ធ្ងន់ថា ជុំវិញបញ្ហាខាងលើនេះ ម្ចាស់រោងចក្រ សហគ្រាសទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រង់នៃ បទប្បញ្ញត្តិ ដោយមិនអាចអនុវត្តវិជ្ជាជីវៈគណនេយ្យ និងសវនកម្មដោយសេរីគ្មានការគ្រប់គ្រងនោះឡើយ ដោយក្នុងក្រមខណ្ឌនៃច្បាប់ និយ័តករគណនេយ្យ និងសវនកម្មបានកំពុងអនុវត្តវិធានការពង្រឹងអនុលោមភាព វិធានការទោសទណ្ឌ ក្នុងនោះចាប់ពីឆ្នាំ២០២០ និយ័តករបានអនុវត្តកាពត្វកិច្ចដែលកំណត់ដោយច្បាប់រួមមាន កាពត្វកិច្ចកាន់បញ្ជីគណនេយ្យ ការរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និងកាពត្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរបាយការណ៍សវនកម្មឯករាជ្យ ប្រសិនជាប់លក្ខខណ្ឌតម្រូវ។ បញ្ហា នេះឃើញថាក្រុមហ៊ុនជាច្រើនចូលខ្លួនដោយស្ម័គ្រចិត្ត ខណៈក្រុមហ៊ុនមួយចំនួនត្រូវបានបង្ខំ។ ឯកឧត្តម បញ្ជាក់ថាបន្ថែមថា ប្រសិន រោងចក្រ សហគ្រាសនានា មិនអនុវត្តនូវកាពត្វកិច្ចគណនេយ្យដាក់របាយការណ៍គ្រប់ប្រព័ន្ធ E-filing របស់និយ័តករ នឹងរងនូវការផាក ពិន័យ (សហគ្រាសមិនអនុវត្ត ៥០ លានរៀល និងសហគ្រាសដែលរងសវនកម្មពិន័យ ៦០ លានរៀល)៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ