ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល ជួបពិភាក្សាជាមួយតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស ជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជំនួបពិភាក្សាគ្នានេះ បានពិនិត្យមើលការរៀបចំយុទ្ធសាស្ត្រ និងឯកសារសំខាន់ៗដែលគណៈប្រតិភូកម្ពុជា នឹងលើកយកទៅពិភាក្សាក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩។ ភាគីទាំងពីរ បានផ្តោតលើអាទិភាពជាតិ រួមមាន៖ ការពន្លឿនវឌ្ឍនភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកល (Universal Health Coverage) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងការអនុវត្តគំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health) និងបញ្ហាសំខាន់ៗជាច្រើនទៀត។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពសកល ខណៈដែលឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃទីក្រុងហ្សឺណែវ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសុខភាពរបស់កម្ពុជា។
ជាទីបញ្ចប់ ក្រសួងសុខាភិបាលកម្ពុជា និងទីស្នាក់ការតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នឹងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា៕អត្ថបទ រដ្ឋា



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល