ព័ត៌មាន
ព្រឹកនេះ គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ខណៈការធ្វើជំរឿននេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
គណៈកម្មការជំរឿន ចុះទៅតាមគោលដៅអង្គភាពដែលត្រូវធ្វើជំរឿននីមួយៗ ដោយផ្ទាល់តែម្តងបែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្មនេះ រៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួង និងទីតាំងទី២ ស្ថិតនៅអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) (សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប. រាជធានី ខេត្ត) ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ ធ្លាប់បានបញ្ជាក់ទៅកាន់មន្ត្រីរាជការតាមក្រសួងស្ថាប័នទាំងអស់ សូមផ្ដល់កិច្ចសហការ និងត្រូវចូលរួមការងារជំរឿនមន្ត្រីរាជការនេះ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កុំឱ្យមានការព្រួយបារម្ភ ការធ្វើជំរឿននេះពុំមែនជាការវះកាត់មន្ត្រីនោះទេ។
ប៉ុន្ដែការងារជំរឿនមន្ត្រីរាជការ ពិតជាសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់ជាទិន្នន័យជាក់លាក់មន្ត្រីរាជការបំពេញការងារជាក់ស្ដែងនៅតាមក្រសួងស្ថាប័ន ហើយក៏ជាទិន្នន័យសំខាន់សម្រាប់ការធ្វើផែនការមន្ត្រីរាប់បញ្ចូលទាំងការជ្រើសរើសមន្ត្រីផងដែរ។
សូមបញ្ជាក់ទៀតថា កន្លងទៅប្រទេសកម្ពុជាធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន៣លើករួចមកហើយ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ១៩៩៥ ការជំរឿនលើកទី២.ធ្វើឡើងនៅឆ្នាំ១៩៩៩-២០០១ និងការធ្វើជំរឿនមន្ត្រីលើកទី៣. នៅក្នុងឆ្នាំ២០១០។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម គឺជាក្រសួងទី៦ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១,២៤០នាក់បានចូលរួមកាលពីសប្ដាហ៍មុននេះ។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី១៥ និងទី១៦ ខែឧសភា ឆ្នាំ២០២៦។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល