ព័ត៌មាន
សម្តេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា មិនមែនទទួលបានដោយចៃដន្យនោះទេ គឺវាកើតចេញពីឥស្សរជនជាច្រើនបានយកជីវិតទៅធ្វើជាដើមទុន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ បានគូសបញ្ជាក់ថា សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ពោលគឺវាបានកើតចេញឡើងពីឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន ដូច្នេះប្រជាពលរដ្ឋ និងយុវជន គប្បីបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់។

ក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ BTV កាលពីកន្លងទៅនៅទីស្តីការក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ការថែរក្សាសន្តិភាពនេះ គឺជាបញ្ហាសំខាន់ដោយរក្សាឱ្យបានគង់វង្ស ហើយសម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា សុខសន្តិភាព និងការឯកភាពជាតិពេញលេញត្រូវបានរីកសុះសាយនៅពាសពេញផ្ទៃប្រទេសកម្ពុជា ពីអតីតកាលកម្ពុជា បានជួបប្រទះនូវបញ្ហាដ៏សែនលំបាក ក៏ប៉ុន្តែក្រោមការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្រួបបង្រួមទឹកដីឡើងវិញ ព្រមទាំងបង្កលក្ខណៈដ៏ល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។ សម្តេចបានបន្ថែមថា សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានផ្តល់ជាឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសសិក្សារៀនសូត្រ ចំណេះជំនាញផ្សេងៗ រហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សុខសន្តិភាព ការឯកភាពជាតិពេញលេញនេះ គឺមិនមែនបានដោយចៃដន្យ ហើយក៏មិនយើងអង្គុយបន់ស្រន់ ហើយប្រទានមកនោះទេ ប៉ុន្តែ ឆ្លងកាត់ការលំបាកណាស់។ ការអនុវត្តឱ្យមានសុខសន្តិភាពនេះ មិនមែនជារឿងធម្មតាទេ ពាក់ព័ន្ធជាមួយប្រទេសជិតខាង ពាក់ព័ន្ធជាមួយអ្នកប្រយុទ្ធតតាំងគ្នា ហើយចង់ឱ្យមករួមរស់ជាមួយគ្នា ដោយសុខុមរមនាដូចសព្វថ្ងៃនេះមិនមែនជារឿងងាយស្រួល វាមានការលំបាក ហើយកន្លែងខ្លះ គឺយកជីវិតធ្វើជាដើមទុនផងដែរ។

អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានពន្យល់ទៀតថា បើនិយាយអំពីនយោបាយឈ្នះ ឈ្នះ នេះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះ ឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
ទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះ«តេជោសែន» ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយ ឈ្នះ ឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។
សម្តេចពិជ័យសេនា បានគូសបញ្ជាក់ទៀតថា ការហៅនយោបាយ ឈ្នះ ឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះ ឈ្នះ ត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយ ដោយវាមានធាតុផ្សំសំខាន់៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ