ព័ត៌មាន
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
វិនិយោគិនចិនកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និងចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។
លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) និងប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការ ឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រនិងសិប្បកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ, លោក បានសម្ដែងនូវភក្តីភាព និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការ ដឹកនាំដ៏ឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានស្ថិរភាពនយោបាយរឹងមាំ និងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស។
លោក បន្តថា ជុំវិញវិស័យឧស្សាហកម្មនៅកម្ពុជា បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ខណៈដែលបទដ្ឋាន សុវត្ថិភាព និងប្រព័ន្ធត្រួតពិនិត្យឧបករណ៍មានហានិភ័យ នៅមានចន្លោះប្រហោងចំណុចខ្វះខាតផ្នែកសុវត្ថិភាពឧបករណ៍ និងការ ការពារសុវត្ថិភាពក្នុងផលិតកម្ម ដែលនេះគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យឧស្សាហកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ហើយវាក៏ជាកម្លាំងចលករដែលជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្តល់នូវវគុណប្រយោជន៏ដ៏ធំធេងដល់មនុស្សជាតិ ប៉ុន្តែ ប្រសិនបើអវត្តមាននៃបទដ្ឋានគតិយុត្ត ឬខ្វះខាតការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យបានដិតដល់ វានឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលនាំឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជាដើម។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា សិក្ខា សាលាផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រកាស ស្តីអំពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រនិងសិប្បកម្ម។ ប្រកាសនេះក៏មាន គោលបំណងសំខាន់ដើម្បីធានាថា គ្រឿងចក្រទាំងនោះ មិនបង្កគ្រោះថ្នាក់ដល់កម្មករ និងបរិស្ថាន ដែលស្របតាមស្ដង់ដារជាតិ និង អន្តរជាតិ ដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់ការងារ ដើម្បីរឹតបន្តឹងទៅលើសុវត្ថិភាព លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរ ការ និងការគ្រប់គ្រងឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីនដែលមានហានិភ័យក្នុងរោងចក្រ និងសិប្បកម្ម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល