ព័ត៌មាន
ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានជាង៦០ពាន់តោន កើនឡើងខ្ពស់ជាងឆ្នាំមុនៗ
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានប្រមាណជាង៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។
ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជំនួសលោក លី ឡា នាយខ័ណ្ឌចាស់ដែលបានចូលនិវត្តន៍។
លោកបានបញ្ជាក់ថា៖ កំណើនផលត្រីនៅឆ្នាំ២០២៥នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច កម្លាំងកងទ័ព និងសហគមន៍នេសាទ ក្នុងការអនុវត្តវិធានការអភិរក្សធនធានជលផល និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ ក្នុងរយៈពេលកន្លងមក មន្ត្រីជំនាញបានបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ បឹង និងតំបន់អភិរក្សនានា ព្រមទាំងធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដែលជាកត្តាសំខាន់ក្នុងការជួយអោយធនធានត្រីមានការកើនឡើងវិញ។ លោក បានកោតសរសើរចំពោះការចូលរួមរបស់ប្រជាសហគមន៍នេសាទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងការការពារតំបន់អភិរក្ស និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់ធនធានជលផល។
លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ផ្នែកជលផល ដោយសារភូមិសាស្ត្រភ្ជាប់ជាមួយបឹងទន្លេសាប ដែលជាប្រភពធនធានត្រីដ៏សម្បូរបែប និងមានសារៈសំខាន់សម្រាប់ជីវភាពប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ជលផល ការអភិរក្សធនធានធម្មជាតិ ការសហការបង្ក្រាបជាមួយកម្លាំងកងទ័ព និងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អោយចូលរួមថែរក្សាធនធានត្រី ដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍវិស័យជលផលអោយកាន់តែរីកចម្រើននាពេលអនាគត៕ ដោយ ៖ កាំង ហុងវាស្នា





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល