ព័ត៌មាន
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
ថ្វីត្បិតតែថ្ងៃ ៨ ឧសភា ដែលជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម បានកន្លងផុតទៅហើយក្តី ក៏នៅមានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ចូលរួមជាវិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ឱ្យកាន់តែមានវិសាលភាព និងនិរន្តរភាព ។
ជាក់ស្តែង នាថ្ងៃទី១៨ ខែឧសភា នេះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ”ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខា ។ យោងតាមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្រោយពីបានទទួលសេចក្តីណែនាំ ស្តីពីការប្រារព្ធពិធីអបអរខួបលើកទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា បានណែនាំឱ្យសាខានិមួយៗជ្រើសរើស ធ្វើមីទ្ទិញ ឬធ្វើសេចក្តីអំពាវនាវ ។
បន្ទាប់មកគណៈកម្មាធិការសាខាបានប្រជុំ ពិភាក្សាឯកភាព សម្រេចជ្រើសរើសយកការធ្វើសេចក្តីអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យសាធារណៈជនបានស្គាល់ និងយល់ដឹងអំពីប្រវត្តិសកម្មភាពកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន និងកំពុងអនុវត្តយ៉ាងសកម្ម ឆ្លើយតបគ្រប់ស្ថានភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយប្រើមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានកោតសរសើរ និងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ និងពេលវេលា ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន នាពេលកន្លងមក និងពេលនេះ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនជួយឧបត្ថម្ភគាំទ្រ សម្ភារៈ និងថវិកា ដល់សាខា បន្តទៀត ដើម្បីមានធនធានក្នុងការជួយដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នឹងរង់ចាំទទួលមូលនិធិរបស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា រៀងរាល់ម៉ោងធ្វើការ ៕ អត្ថបទ ៖ ភា សារិត





-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន