ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ សុខដុមនីយកម្ម និងជំនឿសាសនា ត្រូវបានពង្រឹងដោយរាជរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានរំលឹកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា។
ឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីខួប២៥ឆ្នាំ នៃក្រុមជំនុំមេតូឌីស្តព្រះពរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា ព្រមទាំងប្រឆាំងរាល់ការរើសអើងគ្រប់ទម្រង់ ការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា ជាពិសេស ការមិនចុះសម្រុងនឹងច្បាប់រដ្ឋ និងអាជ្ញាធរដែនដីជាដើម។
ឯកឧត្ដម បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតយ៉ាងពិតប្រាកដ មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតនោះឡើយ។
លោកគ្រូ គឹម វិវត្ត គ្រូគង្វាល ក្រុមជំនុំមេតូឌីស្តព្រះពរខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ តែងតែជួយសម្របសម្រួលដល់ក្រុមជំនុំឱ្យចូលរួមគ្រប់សកម្មភាពកិច្ចការងារសង្គម។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គ្រីស្ទបរិស័ទ បានចូលរួមសកម្មភាពសង្គមជាច្រើន ជាពិសេសក្រុមជំនុំមេតូឌីស្ទព្រះពរ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជួយសង្គម ដូចជា វិស័យសុខាភិបាល មានពេទ្យមកព្យាបាលដោយឥតគិតថ្លៃ វិស័យអប់រំរួមមាន ភាសា ចំណេះ ជំនាញ តន្ត្រីសិល្បៈ កីឡាតៃខ្វាន់ដូ និងបាល់ទាត់ វិស័យកាកបាទក្រហម ទាំងផ្នែកគ្រោះមហន្តរាយ ផ្នែកគ្រួសារងាយរងគ្រោះបំផុតជួយប្រចាំខែជាង១០០គ្រួសារ ជាអំណោយក្តីស្រឡាញ់ជាពិសេសកំអឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈ្លានពានបូរណភាពទឹករបស់កម្ពុជា៕ អត្ថបទ៖ ឃិន សារិទ្ធ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល