ព័ត៌មាន
ករណីលួចនាំចូលស្ករ.ស ពីថៃ សមត្ថកិច្ចខេត្តកំពតរឹបអូសជាង៦៨តោន និងកំពុងស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ
កំពត៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងសិប្បកម្មវេចខ្ចប់ខុសច្បាប់មួយកន្លែងស្ថិត ក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងរកឃើញភស្តុតាងនៃបទល្មើសដោយម្ចាស់ទីតាំងបាន លួចបន្លំដោយផ្ទេរស្ករសពីសម្បកបាវដែលមានអក្សរថៃ ទៅសម្បកបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
បើតាមរបាយការណ៍ដែលទើបទទួលបានពីកម្លាំងអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ក្រោយការឆែកឆេររកឃើញ ១.ស្ករសចំនួន៥៤០បាវ មានទម្ងន់២៧តោន និងស្ករសចំនួន១១យោង ស្មើនឹង១១០បាវ មានទម្ងន់៥.៥តោន ដែលបាវនីមួយៗមានអក្សរថៃ(មិនទាន់ប្ដូរសំបកបាវ) ។ ២.ស្ករសចំនួន៧២យោង ស្មើនិងចំនួន៧២០បាវ មានទម្ងន់៣៦តោន បានប្តូរសំបកបាវទៅជាបាវអក្សរវៀតណាមរួច ៣.រថយន្តចំនួន០២គ្រឿង (ម៉ាកហ៊ឺយ៉ន់ដាយចំនួន០១គ្រឿងពណ៍ស លាយខៀវ ពាក់ផ្លាកលេខកំពង់ចាម 3A.6964 កន្ទុយសណ្ដោង ពាក់ផ្លាកលេខ កំពង់ចាម 4A.0261 និងម៉ាកហ៊ឺយ៉នដាយចំនួន០១គ្រឿង ពណ៍បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 3A.3616 កន្ទុយសណ្ដោង ពាក់ផ្លាកលេខ ព្រះសីហនុ 4A.2056 ៤.សំបកបាវអក្សរវៀតណាម មួយចំនួនធំ និងសម្ភារៈផ្សេងៗទៀតមួយចំនួន។
ចំណែកមេការ កម្មករ និងអ្នកបើករថយន្តចំនួន ៣២នាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ បន្ទាប់ពីបានសួរនាំនៅហ្នឹងឃ្លាំងរួចរាល់ ។
បច្ចុប្បន្ន ទីតាំងឃ្លាំងខាងលើត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ម ចំណែកអ្នកពាក់ព័ន្ធកម្លាំងអាវុធហត្ថខេត្តកំពត កំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល