ព័ត៌មាន
កសិករស្រុកទឹកឈូថាលម៉ើងាយស្រួលដាំនិងថែទាំផ្លែច្រើនរសជាតិឆ្ងាញ់១ដើមអាចលក់បាន១ពាន់ដុល្លារ
កសិករស្រុកទឹកឈូបានបញ្ជាក់ថា លោកដាំលម៉ើបានជាង២០០ដើម មូលហេតុនៃការដាំដោយសារលម៉ើងាយស្រួលដាំ និងថែទាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន និងមិនទាន់មានអ្នកដា។លម៉ើអាយុ២ឆ្នាំចាប់ផ្តើមផ្លែ ជាមធ្យមប្រហែល១០០គីឡូក្រាមក្នុងមួយដើម តម្លៃចាប់ពី៨-២០ដុល្លា ក្នុង១គីឡូ។ ហើយបើមានអ្នកចង់ដាំ កសិកររូបនោះថានឹងជួយប្រាប់បច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។
កសិកររស់នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លោក លឹម ភារុណ បានប្រាប់ឲ្យដឹងថា ដំបូងលោកដាំលម៉ើ៥ដើមសាកល្បង បន្ទាប់មកក៏ពង្រីករហូតមកដល់បានជាង២០០ដើម នៅលើផ្ទៃដីមួយហិតតាកន្លះ ។ កាលពីមិនទាន់មានបច្ចេកទេស លម៉ើលោកអាយុ៣ទើបមានផ្លែ ប៉ុន្តែក្រោយសិក្សាស្រាវជ្រាវបច្ចេកទេសបន្ថែម ល្ម៉ើអាយុត្រឹមតែ២ឆ្នាំ ចាប់ផ្តើមផ្លែហើយ។ លោកដាំលម៉ើដោយសារ វាងាយស្រួលដាំ និងថែទាំ ក្នុងស្រុកមិនទាន់មានអ្នកដាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន។ ជាទូទៅលម៉ើចាប់ផ្តើមប្រមូលផលនៅខែកក្កដា រហូតដល់ខែកញ្ញា ហើយភាគច្រើនគាត់លក់តាមអនឡាញ លក់ឲ្យភ្ញៀវទេសចរមកលេងតំបន់រណីយដ្ឋានទំនប់ប្រទាក់ក្រឡា បើផ្លែទុំចាល់ច្រើន លោកលក់ដុំទៅផ្សារសាមគ្គីទីរួមខេត្តកំពត ។
កសិកររូបនោះបានបន្តថា ទោះការដាំ និងថែទាំលម៉ើមិនពិបាកក៏ពិតមែន តែកសិករដែលចង់ដាំ ត្រូវតែមកសួរនាំ ឬសិក្សាបច្ចេកទេសជាមុនសិន ដើម្បីធានាថា អាចដាំលម៉ើដុះ មានសុខភាពល្អ ផ្តល់ទិន្នផលច្រើន និងមានរសជាតិផ្អែមឆ្ងាញ់។ ហើយលោករីករាយក្នុងការចែករំលែកបទពិសោធន៍ទាំងអស់ដោយមិនគិតថ្លៃ។
បើតាមការបញ្ជាក់ លម៉ើងត្រូវការទឹកច្រើន និងជីធម្មជាតិ ដើម្បីជួយបង្កើនរសជាតិ ហើយការដាំពូជកូនលម៉ើដោយប្រើជាលិកា ល្អជាងដាំគ្រាប់ពូជ ទាំងលើសុខភាព និងការលូតលាស់ដើម គុណភាពផ្លែ និងអាយុកាល៕ អត្ថបទ ៖សារីម





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល