ព័ត៌មាន
កម្ពុជា-ឡាវ បើកកិច្ចប្រជុំពិនិត្យលើការងារធានាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ
កម្ពុជាកំពុងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ ជាលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។ ចំណែកភាគីឡាវដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឲ្យ BTV ដឹងថា ប្រជុំពិភាក្សារបស់គណកម្មការនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំជាលក្ខណ:ប្តូរវេន។ កិច្ចប្រជុំនាល្ងាចនេះ ប្រព្រឹត្តទៅដោយអនុវត្តតាមខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ ដែលបានរៀបចំឡើងនៅក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិតេយ្យ ប្រជាមានិតឡាវ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ។ ម្យ៉ាងថែមទៀត ជំនួបពិភាក្សានេះក៍បានប្រព្រឹត្តទៅក្រោមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងទ័ពនៃប្រទេសទាំងពីរបានបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងនូវសកម្មភាពដែលអាចប៉ះពាល់ដល់បរិយាកាសសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។
កិច្ចសហការដ៏ល្អប្រសើរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនឹងលទ្ធផលវិជ្ជមានដែលសម្រេចបាន ស្ថានភាពតាមបណ្តោយព្រំដែននៅតែអាចមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល