ព័ត៌មាន
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
វិនិយោគិនចិនកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និងចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។
លោក ហ៊ី ចីងវ៉ី (He Jing Wei) តំណាងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) លើកឡើងក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) និងប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រនិងសិប្បកម្ម នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦នេះ, លោកបានសម្ដែងនូវភក្តីភាព និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានស្ថិរភាពនយោបាយរឹងមាំ និងមានការរីកចម្រើន លើវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
លោក បន្តថា ជុំវិញវិស័យឧស្សាហកម្មនៅកម្ពុជា បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ខណៈដែលបទដ្ឋាន សុវត្ថិភាព និងប្រព័ន្ធត្រួតពិនិត្យឧបករណ៍មានហានិភ័យ នៅមានចន្លោះប្រហោងចំណុចខ្វះខាតផ្នែកសុវត្ថិភាពឧបករណ៍ និងការ ការពារសុវត្ថិភាពក្នុងផលិតកម្ម ដែលនេះគឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ហើយវាក៏ជាកម្លាំងចលករដែលជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្តល់នូវវគុណប្រយោជន៏ដ៏ធំធេងដល់មនុស្សជាតិ ប៉ុន្តែ ប្រសិនបើអវត្តមាននៃបទដ្ឋានគតិយុត្ត ឬខ្វះខាតការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យបានដិតដល់នោះទេ វានឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលនាំឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជាដើម។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា សិក្ខា សាលាផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រកាស ស្តីអំពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះក៏មាន គោលបំណងសំខាន់ដើម្បីធានាថា គ្រឿងចក្រទាំងនោះ មិនបង្កគ្រោះថ្នាក់ដល់កម្មករ និងបរិស្ថាន ដែលស្របតាមស្ដង់ដារជាតិ និង អន្តរជាតិ ដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់ការងារ ដើម្បីរឹតបន្តឹងទៅលើសុវត្ថិភាព លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរ ការ និងការគ្រប់គ្រងឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីនដែលមានហានិភ័យក្នុងរោងចក្រ និងសិប្បកម្ម៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន