ព័ត៌មាន
ថ្ងៃនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បន្តស្តាប់បទបង្ហាញរបស់អង្គភាពជ័យលាភី Top 5 លើការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះជាថ្ងៃទី២ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បន្តការអនុវត្តនីតិវិធីវាយតម្លៃបេក្ខភាពជ័យលាភី Top 5 របស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ។
ដំណើរការប្រព្រឹត្តទៅសម្រាប់ថ្ងៃនេះមិនខុសកាលពីម្សិលម៉ិញនោះទេ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើទៅលើ២ផ្នែកគឺការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការវិនិច្ឆ័យលើការធ្វើបទបង្ហាញ។ គ.វ.ជ. នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងយកបេក្ខភាពដែលផ្តល់សេវាសាធារណៈបានល្អជាងគេ លេចធ្លោជាងគេ ដើម្បីធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីពីលេខ១ ដល់លេខ៥ សម្រាប់អង្គភាព ៣កម្រិត មានអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព។
បេក្ខភាពដែលនៅលេខរៀងបន្ទាប់ដែលនឹងត្រូវចូលខ្លួនធ្វើបទបង្ហាញដើម្បីដណ្តើមតំណែងជ័យលាភីបន្តចំនួន ៧អង្គភាព រួមមាន៖ (១)សាលាបឋមសិក្សា ក្រវ៉ាន់ សៀមរាប (២)សាលាបឋមសិក្សា ស្វាយជ្រំ ស្វាយរៀង (៣)មណ្ឌលសុខភាព សំរោង ពោធិ៍សាត់ (៤)មណ្ឌលសុខភាព ព្រៃព្នៅ ព្រៃវែង (៥)មណ្ឌលសុខភាព គោកចក សៀមរាប (៦)មណ្ឌលសុខភាព ស្រែណូយ សៀមរាប និង (៧)មណ្ឌលសុខភាព មិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ស្វាយរៀង។





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល