ព័ត៌មាន
កម្មវិធីយុវជន២១ ប្រកួតជម្រុះយក ១០ក្រុមទៅវគ្គបន្តសម្រាប់ការបង្ហាញផែនការអាជីវកម្មបច្ចេកវិទ្យា
កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦នេះ បានឈានចូលដល់វគ្គជម្រុះ។ ជាក់ស្ដែងនៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ ជាការជម្រុះពី ជិត ៣០ក្រុម មកត្រឹម១០ក្រុម ក្នុងការធ្វើបទបង្ហាញពីផែនការអាជីវកម្មរៀងខ្លួន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលអាចរួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងសង្គម។

ការប្រកួតប្រជែង កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦ក្រោមប្រធានបទ “ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន ៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការវគ្គជម្រុះយក ១០ក្រុម ដើម្បីទៅវគ្គបន្ត។ ក្នុងការបើកដំណើរការប្រកួតប្រជែងមួយនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុជន និងកុមារ បានលើកឡើងថា ការរៀបចំការប្រជែងតាមរយៈកម្មវិធីមួយនេះ គឺដើម្បីជំរុញឱ្យយុវជនមើលឃើញបញ្ហាក្នុងសង្គម និងមើលឃើញខ្លួនជាចំណែកក្នុងការដោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ នេះក៏ស្របពេលដែលបច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យា បានធ្វើឱ្យមានបម្រែបម្រួលសង្គមជាតិយ៉ាងឆាប់រហ័ស។

លោកបន្តថា កម្មវិធីនេះមានរយៈពេលប្រមាណ ៦ខែ ដែលគ្រោងបញ្ចប់នៅចុងខែ កញ្ញា ខាងមុខ។ ជាក់ស្ដែងការប្រកួតជម្រុះរយៈពេល ២ថ្ងៃនេះ គឺដើម្បីជ្រើសរើស ១០ក្រុមទៅវគ្គបន្ត។ ក្រុមទាំង ១០ដែលនឹងត្រូវបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្ដាលលម្អិតស៊ីជម្រៅ រយៈពេលពេញមួយសប្ដាហ៍ នៅខេត្តសៀមរាប។ ក្រោយទទួលបានការបណ្ដុះបណ្ដាល គឺទទួលបានឱកាសចុះកម្មសិក្សានៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម ដែលលក្ខណៈប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងផែនការអាជីវកម្មរបស់ខ្លួន។ ត្រង់ចំណុចនេះ គឺសំខាន់។ សំខាន់ដោយសារបេក្ខជនក្រុមនីមួយៗ អាចទទួលបានចំណេះដឹងបន្ថែម កែប្រែគម្រោងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពពិតជាក់ស្ដែង និងអាចអនុវត្តបាន និងត្រូវត្រៀមខ្លួនប្រកួតប្រជែងវគ្គផ្ដាច់ព្រ័តនៅចុងខែ កញ្ញា។
ក្នុងកម្មវិធីដដែលនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដែរថា កម្មវិធីយុវជន ២១នេះ ជាការផ្ដួចផ្ដើមដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោផ្ទាល់។ ចាប់ផ្ដើមដំបូង នៅកំឡុងពេលនៃការរាតត្បាតកូវីដ ១៩។ ឯកឧត្តមលើកឡើងដែរថា ការប្រកួតផែនការអាជីវកម្ម ដែលភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រៀបដូចជាសាលាបណ្ដុះបណ្ដាលដែលផ្ដល់ឱកាសឱ្យយុវជន ហ៊ានគិតធំលើដំណោះស្រាយបញ្ហាសង្គម ហ៊ានអនុវត្តសកម្មភាព។ ទន្ទឹមគ្នានេះ ក៏ជាឱកាសអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ រួមមានទាំងការត្រិះរិះពិចារណា ការច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងការបង្កើតទំនាក់ទំនង។ លើសពីនេះ គឺកែប្រែគំនិតដោះស្រាយបញ្ហាណាមួយនោះ ទៅជាសកម្មភាព ទៅសមិទ្ធផលជាក់ស្ដែង៕ អត្ថបទ៖ គឹម ហុក







-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន