ព័ត៌មាន
កម្ពុជាចែករំលែកបទពិសោធន៍ប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ទូទាត់ឆ្លងដែន ដល់ថ្នាក់ដឹកនាំ ប្រទេសនានា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងទិសដៅ អនាគតសម្រាប់ការតភ្ជាប់លើការទូទាត់ឆ្លងដែន ដល់ឥស្សរជនជាថ្នាក់ដឹកនាំ ក្នុងវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF នៅ សាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Tsinghua ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីមួយលំដាប់ពិភពលោក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះត្រូវបានរៀបចំជាប្រចាំឆ្នាំ ក្នុងគោល បំណងប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុសកល និងអ្នកស្រាវជ្រាវ ដើម្បីពិភាក្សាពី វឌ្ឍនភាពនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗដែលកំពុងកើតមាន។ វេទិកានៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីឥស្សរជនជា ថ្នាក់ដឹកនាំជាច្រើនដូចជា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសាភិបាល រដ្ឋមន្ត្រី ម្ចាស់ពានរង្វាន់ណូបែល ព្រឹទ្ធបុរស និងសាស្ត្រា ចារ្យមកពីសាកលវិទ្យាល័យល្បីៗជាច្រើន។
ក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ យុទ្ធសាស្ត្រអន្តរជាតិ ស្តីពី “ការកំណត់និយមន័យ និងការកសាងគ្រឹះស្ថានសិក្សា ជំនាញហិរញ្ញវត្ថុលំដាប់ពិភពលោកនៅតំបន់អាស៊ី” ក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់ស្ថាប័នសាធារណៈ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ទេសាភិបាលនៃធនាគារកណ្តាលនៅប្រទេសអភិវឌ្ឍ និងកំពុង អភិវឌ្ឍ ព្រមទាំងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗ ដើម្បីផ្លាស់ប្តូរយោបល់ដែលឆ្លុះបញ្ចាំង ពីបេសកកម្មយុទ្ធសាស្ត្ររបស់ សាកលវិទ្យាល័យ Tsinghua ក្នុងបរិបទនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលកំពុងប្រែប្រួល។
ឆ្លៀតឱកាសនាពេលនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជួបពិភាក្សាការងារ ជាមួយលោក Oliver Jenkyn អគ្គនាយកក្រុមហ៊ុន Visa Inc., ជំនួបនេះមានគោលបំណងពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហការ រវាងស្ថាប័នទាំងពីរ លើគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងប្រព័ន្ធទូទាត់សងប្រាក់ដូចជា កម្មវិធីបាគងទេសចរ ជាដើម។ ភាគីទាំងពីរក៏ បានលើកឡើងពីកិច្ចសហការលើផ្នែកផ្សេងៗទៀតរួមមាន ប្រតិបត្តិការស្វែងរកករណីឆបោក និងការលើកកម្ពស់ប្រតិបត្តិការឆ្លង គ្រឹះស្ថាន តាមរយៈការតភ្ជាប់ប្រព័ន្ធបាគងជាមួយប្រព័ន្ធទូទាត់ដទៃទៀតផងដែរ៕អត្ថបទ៖ រ៉ាឌី








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល