ព័ត៌មាន
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន ៧ គម្រោង មានទុនវិនិយោគ ៤៥០ លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង ៩០០ កន្លែង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៥ ក្នុងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដែលគ្រោងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០ កន្លែង ដោយនឹងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោងរួមមាន៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាង ប្រព្រឹត្តកម្ម និងឡចំហាយ។ វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺការបង្កើតរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេង សណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)។
ចំណែកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ៤ គម្រោងរួមមាន៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អានុភាព ២០០ មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០ មេហ្គាវ៉ាត់, និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់។
សូមបញ្ជាក់ថា ជុំវិញការវិនិយោគនេះ នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមាន វឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល