ព័ត៌មាន
មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តីជាក់ស្តែងតាមក្រសួង-ស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ក្រុមមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការគាំទ្ររាជរដ្ឋាភិបាលដែលចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដែលកំពុងបំពេញការងារនៅតាមបណ្តាក្រសួង-ស្ថាប័ន ដើម្បីធានាបាននូវសង្គតិភាពការងារប្រកបដោយនិរន្តរភាព។
ក្នុងបទសម្ភាសន៍ជាមួយក្រុមមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ពួកគាត់បានឱ្យដឹងព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា ក្នុងនាមជាមន្រ្តីរាជការ គឺមានភាពសប្បាយរីករាយណាស់ដែលបានចូលរួមកិច្ចការងារនេះ និងសង្ឃឹមថា ការធ្វើជំរឿននេះ ក៏នឹងជួយសម្រួលទៅដល់ការបែងចែកនូវថវិកាជាតិដែលពាក់ព័ន្ធប្រាក់បៀរវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ក្រុមមន្រ្តី បានលើកឡើងបន្តថា ការធ្វើជំរឿននេះ នឹងមានផលប្រយោជន៍ជាច្រើន ដូចជាអាចដឹងពីចំនួនមន្រ្តីដែលបានចូលធ្វើការ និង ជាទិន្នន័យជាក់ស្តែង ដែលមន្រ្តីក្រសួងបានមកបំពេញការងារ ហើយក៏អាចដឹងទៀតថា មន្រ្តីរាជការនៅតាមថ្នាក់អគ្គនាយក និងនាយកដ្ឋានជាដើម ថាតើមានមន្រ្តីគ្រប់គ្រាន់ ឬក៏ខ្វះខាតដែរឬទេ? ដែលអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងផងដែរ។
ពាក់ព័ន្ធការធ្វើជំរឿនក្នុងពេលនេះ ក្រុមមន្រ្តី បានបញ្ជាក់ស្រដៀងគ្នាទៀតថា ក៏ជាការលើកទឹកចិត្តបន្ថែមដើម្បីឱ្យមន្រ្តីរាជការបានបំពេញនូវសមត្ថភាពនៅក្នុងជំនាញរបស់ពួកគាត់ផ្ទាល់ ដើម្បីផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរជូនដល់ប្រជាជន។
សូមបញ្ជាក់ថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានបន្តយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដែលកំពុងបំពេញការងារនៅតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាននូវសង្គតិភាពការងារប្រកបដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់ប្រតិបត្តិការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន។
យុទ្ធនាការជំរឿននៅក្រសួងពាណិជ្ជកម្មនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងទីតាំងទី២. ស្ថិតនៅអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) (សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប. រាជធានី ខេត្ត) ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល