ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពីទីក្រុងនៅ Azerbaijanថា «សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា»
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានខិតខំផ្សះផ្សា និងនាំយកបក្សពួកប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា។ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាមរយៈសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាពកម្រិតមធ្យម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូចនេះ នៅក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» សហការរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋានមនុស្សជាតិ (UN Habitat) និងរដ្ឋាភិបាលសាធារណរដ្ឋ Azerbaijan នៅទីក្រុង បាគូ (Baku) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៀតថា អតីតកាលដ៏រុងរឿង និងចំណុចកំពូលនៃអារ្យធម៌របស់យើងគឺស្ថិតនៅក្នុងសម័យអង្គរ ប៉ុន្តែជម្លោះផ្ទៃក្នុង និងសង្រ្គាមរ៉ាំរ៉ៃ ជាបន្តបន្ទាប់ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលងាយរងគ្រោះបំផុត។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំង កម្ពុជាធ្លាប់ជាប្រទេសដ៏ក្មេងខ្ចី និង មានជីវភាពរស់រវើក។ ទោះបីយ៉ាងណា ក្នុងយុគសម័យមាសនេះ មិនបានស្ថិតស្ថេរយូរអង្វែងឡើយ។ ទីក្រុងនានានៅទូទាំងប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ ៦០ និង ៧០ ទីក្រុងរបស់យើងត្រូវបានជម្លៀសឱ្យនៅទំនេរទទេរស្អាតដោយរបបខ្មែរក្រហម។ នៅទសវត្សរ៍ឆ្នាំ៨០ កម្ពុជាបានក្លាយជាសមរភូមិនៃសង្រ្គាមត្រជាក់ និងជាប្រទេសមួយដែលខ្ទេចខ្ទាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា អតីតនាយករដ្ឋមន្រ្តីរបស់យើង សម្តេចតេជោ ហ៊ុន សែន បានខិតខំផ្សះផ្សា និងនាំយកបក្សពួកប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា។ សម្តេចតេជោ បានដាស់ស្មារតីជាតិឡើងវិញដល់ប្រជាជនរបស់យើង តាមរយៈគំនិតផ្តួចផ្តើមនៃការបង្រួបបង្រួមជាតិ និងការផ្សះផ្សារបស់សម្តេចតេជោ បាននាំមកនូវក្តីសង្ឃឹមជាថ្មីសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាមរយៈសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបាន និងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាពកម្រិតមធ្យម។ នេះជាឱកាសសម្រាប់យើងក្នុងការកសាងកម្ពុជាជាថ្មីមួយ៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល