ព័ត៌មាន
ប្រជុំពិនិត្យអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួម អភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង៩ទូទាំងស្រុក ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភ័ណ្ឌភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យេីងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដេីម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅក្នុងសហគមន៍។
គូរបញ្ជាក់ដែរថា ៖ ផែនការប្រើប្រាស់ដី ឃុំឃុំទាំងពីរ មានគោលដៅ ៖ ១-ធ្វើឱ្យសម្រេចបានតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយដីធ្លី, ២-ធានាបាននូវការគ្រប់គ្រង ប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ប្រកបដោយសមធម៌, ៣-ធានានូវការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាល និងរចនា សម្ព័ន្ធអភិបាលកិច្ច, ៦-ចក្ខុវិស័យនាពេលអនាគត សម្រាប់ឃុំទាំងពីរនេះក៏មានចក្ខុវិស័យនាពេលអនាគតដូចគ្នាដែរតឺ ៖ ប្រែក្លាយជាទិសដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ដែលផ្សាភ្ជាប់នឹងប្រព័ន្ធកសិកម្មចម្រុះ និងសិប្បកម្ម លក្ខណៈគ្រួសារ , ដើរតួនាទីជាកន្លែងផ្តល់សេវាកម្មចម្រុះ និងផ្គត់ផ្គង់ទិន្នផលស្រូវអង្ករទៅកាន់តំបន់ជុំវិញ, អភិវឌ្ឍន៍ទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈល្អប្រសើរ, រៀបចំស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យឃុំមានការរីកចំរើនលើគ្រប់វិស័យ, គិតគូរពីតម្រូវការចាំបាច់ និងចម្បង ដើម្បីឱ្យស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនាពេលអនាគត, មានបរិស្ថានរស់នៅស្អាត វប្បធម៌រស់រវើក សុខសុវត្ថិភាព និងប្រជាពលរដ្ឋមានជីវភាពធូធារ៕ ដោយ ៖ ឃិនសារិទ្ធ





-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន