ព័ត៌មាន
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដើម្បីការពារប្រជាជនពីផលប៉ះពាល់ពេញលេញនៃការកើនឡើងនៃតម្លៃប្រេងសកល រដ្ឋាភិបាលកំពុងលើកលែងពន្ធប្រេងឥន្ធនៈដែលនាំឱ្យរដ្ឋបង់ខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារជារៀងរាល់ខែ ហើយរាជរដ្ឋាភិបាលក៏បានកាត់បន្ថយពន្ធនាំចូលឧស្ម័ន LPG មកត្រឹមសូន្យភាគរយ ផងដែរ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងវេទិកាមួយថា ក្រសួងបានធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន LPG របស់យើងនៅទូទាំងប្រទេស សិង្ហបុរី ប្រ៊ុយណេ និងដៃគូផ្សេងទៀត ហើយការគាំទ្រដែលយើងគិតគូយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សានិរន្តរភាពក្នុងរយៈពេលវែង។នេះបើតាមវីដេអូឃ្លីបមានរយៈពេល ១: ៣៤នាទី បង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម កែវ រតនៈ នៅថ្ងៃទី ១៨ ឧសភានេះ។
ឯកឧត្តម បន្ថែមថា អ្វីដែលយើងអាចធ្វើបាន យើងមិនអាចការពារបាន ១០០ ភាគរយ ដូច្នេះអ្វីដែលយើងអាចធ្វើបានគឺ បង្ហាញអំពីភាពត្រឹមត្រូវនៃភាពជាដៃគូ ដើម្បីទទួលបានប្រភពដែលមានតម្លៃសមរម្យបំផុតសម្រាប់ឧស្សាហកម្ម និងប្រជាជន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងបានប្រើប្រាស់ពន្ធទាំងអស់ដែលយើងអាចធ្វើបាន។ នោះហើយជាមូលហេតុដែលឥឡូវនេះ ជារៀងរាល់ខែ រដ្ឋាភិបាលកម្ពុជាកំពុងខាតបង់ប្រហែលចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែលើការបន្ថយពន្ធគយលើប្រេងឥន្ធនៈ។
ឯកឧត្តម បញ្ជាក់ទៀតថា សម្រាប់ឧស្ម័ន LPG ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឧស្សាហកម្មមួយចំនួន ដូចជា ផ្នែកចម្អិនអាហារ និងអ្នករត់ម៉ូតូកង់បី ដូច្នេះរដ្ឋាភិបាលកាត់បន្ថយផ្នែកពន្ធគយគ្រប់យ៉ាងមកត្រឹមសូន្យ ហើយរដ្ឋាភិបាលកំពុងពិនិត្យលើកិច្ចអន្តរាគមន៍បន្ថែមទៀត។
សូមបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈ អនុវត្តចាប់ពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា គឺត្រូវលក់ប្រេងសាំងក្នុងតម្លៃ ៥ ៤០០ រៀល (ឡើងថ្លៃ ២៥០ រៀល) និងប្រេងម៉ាស៊ូត ៥ ៤៥០ រៀល (ឡើងថ្លៃ ២៥០ រៀល) បើធៀបនឹងសប្ដាហ៍មុន។នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។
ក្រៅពីនេះរាជរដ្ឋាភិបាលបន្តបញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារ និងផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជា ថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕
អត្ថបទ ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល