ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម បញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងមុនកាលកំណត់ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ដំណើរការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងរបស់ខ្លួនជាស្ថាពរមុនកាលកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសរុបប្រមាណ ១,៥៣០នាក់។ ភាពជោគជ័យយ៉ាងឆាប់រហ័សនេះ គឺកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងគណៈកម្មការ និងមន្ត្រីគ្រប់លំដាប់ថ្នាក់។
យោងតាមផែនការដើម គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គ្រោងនឹងចំណាយពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចុះផ្ទៀងផ្ទាត់វត្តមានមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងនៅអង្គភាពចំណុះទីស្តីការក្រសួង។ ទោះជាយ៉ាងណាក្តី ដំណើរការនេះត្រូវបានរៀបចំយ៉ាងរលូន និងបញ្ចប់មុនការគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀតសរុបប្រមាណ ១,៥៣០នាក់។
គណៈកម្មការជំរឿនមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្មទាំងអស់។ កិច្ចសហការយ៉ាងសកម្ម និងការចូលរួមបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីនៃសារាចររបស់រាជរដ្ឋាភិបាល រួមទាំងការអនុវត្តតាមការណែនាំរបស់គណៈកម្មការយ៉ាងខ្ជាប់ខ្ជួន ត្រូវបានចាត់ទុកជាកត្តាគន្លឹះដែលធ្វើឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងចប់មុនការរំពឹងទុក។
សូមជម្រាបផងដែរថា គិតមកទល់ពេលនេះ មានក្រសួងចំនួន ៦ ហើយ ដែលបានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងដោយជោគជ័យ ដែលក្នុងនោះរួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ដែលបញ្ចប់ក្នុងថ្ងៃនេះ។













-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន