ព័ត៌មាន
រដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ដែលគិតមកដល់ពេលនេះ ក្នុងចំណោម១២៧ឃុំ សង្កាត់ សម្រេចបាន៩០ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដី ផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាលឃុំ សង្កាត់។
ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់អំពីការជំរុញកិច្ចការងារនេះ និងធ្វើទំនាក់ទំនងក្នុងកម្រិតស្រុក និងស្រុក ខេត្ត និងខេត្ត ដើម្បីសម្របសម្រួលឱ្យបងប្អូនចាប់ពីថ្នាក់ឃុំ ស្រុក បានព្រមព្រៀងគ្នាទៅលើព្រំប្រទល់រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដោយមានការឯកភាពគ្នាទើបឈានដល់ការprintផែនទីនេះឡើង។
ឯកឧត្តមបានបន្ថែមថា ខេត្តកណ្តាល គឺព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រៃវែង។ ការចុះហត្ថលេខាលើផែនទីរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្ត និងក្លាយជាឯកសារគតិយុត្តដ៏មានសារសំខាន់បំផុតក្នុងការកំណត់ច្បាស់លាស់នូវដែនសមត្ថកិច្ចគ្រប់គ្រងរបស់ឃុំ សង្កាត់នីមួយៗ ដើម្បីបង្ការ និងដោះស្រាយរាល់វិវាទដីធ្លី ឬការទន្ទ្រានព្រំប្រទល់រវាងមូលដ្ឋាន និងមូលដ្ឋាន។
ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា៖ ផ្តើមចេញពីការវាស់វែងលក្ខណះជាប្រព័ន្ធ គឺចេញពីគណៈកម្មការរដ្ឋបាលដែលមានរដ្ឋបាលខេត្ត ក្រុងស្រុក និងការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងនេះគឺជាមូលដ្ឋានដែលយើងយកមកកំណត់ព្រំប្រទល់រដ្ឋបាលនេះ ការកំណត់ និងការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ក្នុងការធានាបាននូវសុវត្ថិភាពគតិយុត្ត ងាយស្រួលដល់ការគ្រប់គ្រងដីធ្លី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព
ឯកឧត្តម បានបញ្ជាក់ថា ការដឹងពីព្រំប្រទល់រដ្ឋបាលច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ហើយការកំណត់ព្រំប្រទល់នេះ មិនមែនជាការខណ្ឌចែកទឹកដីដាច់ដោយឡែកពីគ្នានោះទេ ទោះបីជាព្រំប្រទល់ស្ថិតនៅត្រង់ណាក៏ដោយ អ្វីដែលសំខាន់បំផុត គឺការបម្រើផលប្រយោជន៍ និងការរស់នៅប្រកប ដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ៕
ដោយ៖ សៅ យ៉ាម៉ង់







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល