ព័ត៌មាន
រយៈពេលត្រឹមមួយសប្តាហ៍ យុវជនកម្ពុជាទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងកោតសរសើរ សាទរ និងមោទនភាពចំពោះយុវជនកម្ពុជា ដែលក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ យុវជនកម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ឯកឧត្ដមពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ទទួលបានពានរង្វាន់ចំនួន៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា ដែលក្នុងនោះពានរង្វាន់ចំនួន៤ នៅប្រទេសឥណ្ឌូនេស៊ី និងពានរង្វាន់មួយទៀតនៅប្រទេសសិង្ហបុរី។

សូមជំរាបជូនថា ក្នុងកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ជាការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់៖ (១) និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន, (២) និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ, (៣) និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និង (៤) និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។ ពានរង្វាន់នេះត្រូវបានផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។

ចំណែកក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។ ពានរង្វាន់នេះត្រូវបានផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី។
ក្នុងនាមជារដ្ឋមន្រ្តីទទួលបន្ទុកវិស័យបច្ចេកវិទ្យាឌីជីថល ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានអំពាវនាវឱ្យយុវជនកម្ពុជាទាំងអស់ ខិតខំរៀនសូត្រ និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលដែលជាជំនាញមួយយ៉ាងសំខាន់ ដើម្បីរួមចំណែកទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT