ព័ត៌មាន
តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កូរោនផ្កា «ទិវាជាតិ នៃការចងចាំ» ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
ឯកឧត្តម វង សូត អនុប្រធានទី២ នៃ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អម ដោយសមាជិក សមាជិការដ្ឋសភា រដ្ឋាភិបាល ក្រុមការ ងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដាក់កូរោនផ្កា “ទិវាជាតិ នៃ ការចងចាំ” នៅសាលាស្រុកអូររាំងឪ។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងថា “ទិវា ជាតិនៃការចងចាំ” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់ជនរងគ្រោះនិងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងស្តារកិត្តិយស និង សេចក្តីថ្លៃថ្នូរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរង ទុក្ខវេទនាយ៉ាងខ្លោចផ្សាព្រមទាំងជំរុញការផ្សះផ្សា ពង្រឹងការរួបរួមសង្គមកម្ពុជា និងថែរក្សាសុខសន្តិភាព។
ឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួមគ្នាចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បី ទប់ស្កាត់កុំឱ្យសោកនាដកម្ម និងការបែកបាក់ជាតិបែបនេះ កើតមានឡើងនៅលើទឹកដីកម្ពុជា សាជាថ្មីម្តងទៀត។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមលំឱនកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចែកឋានទៅក្នុងរបបដ៏ខ្មៅងងឹតនោះ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជា «ទិវានៃ ការចងចាំ» ដែលជាថ្ងៃរំលឹកដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងរងទុក្ខវេទនាឥតគណនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។
ការរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនមែនដើម្បីបង្កើតនូវការគុំកួននោះឡើយ ប៉ុន្តែគឺដើម្បីចងចាំ នូវការឈឺចាប់ និងមេរៀនប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាននិងដឹងគុណ ដល់វីរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងរួមគ្នាថែរក្សា «សន្តិភាព» ដែលជាគ្រឹះ ស្ថានដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងការ ពារកុំឱ្យរបបដ៏ឃោរឃៅបែបនេះវិលត្រឡប់មកវិញជាដាច់ខាត៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT