ព័ត៌មាន
សារមន្ទីរទួលស្លែង «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ហៅថាសម័យខ្មែរក្រហម) ជាពិសេសជនរងគ្រោះ នៅអតីតមន្ទីរ ស-២១ ។
លោក នី សំណាង ប្រធានផ្នែកពិព័រណ៌ តំណាងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានមានប្រសាសន៍ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យនិងប្រវត្តិ នៃ២០ឧសភា ដល់សាធារណជន។ ការៀបចំពិធី សាសនានេះ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១។ ការចងចាំថ្ងៃ២០ឧសភា គឺធ្វើឡើងដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញារួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។
លោក នី សំណាង បានបញ្ជាក់ទៀតថា សម្រាប់សារមនី្ទរទួលស្លែង ជាអតីតមនី្ទរ ស-២១ ដែលមានជនរងគ្រោះយ៉ាងហោចណាស់១៨,០៦៣នាក់ ដែលបានចាប់ខ្លួន សម្លាប់ និងធ្វើទារុណកម្មនៅទីនេះ។ ដូច្នេះថ្ងៃនេះ គឺជាខួប នៃទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ ដែលសារមនី្ទរទួលស្លែង តែងតែប្រារព្ធទិវាតាមបែបសាសនា ក្នុងក្របខណ្ឌផ្ទៃក្នុងរបស់សារមនី្ទរ ដើម្បីឧទិ្ទសទៅដល់ដួងព្រលឹងអ្នកដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម ជាពិសេសជនរងគ្រោះនៅអតីតមនី្ទរ ស-២១ ។ ក្នុងនាមប្រជាជនខ្មែរមួយរូប សូមចូលរួម និងចងចាំ កុំឲ្យរបបនេះកើតឡើងសារជាថ្មីម្តងទៀត និងប្តេជ្ញាចិត្តចូលរួមកសាងប្រទេសជាតិមាតុភូមិទៅថ្ងៃអនាគតឲ្យរស់នៅក្នុងសន្តិភាព និងសុខដុមរមនាជារៀងរហូត៕អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល