ព័ត៌មាន
នៅមជ្ឈមណ្ឌលជើងឯក មន្ត្រីរាជការ និងពលរដ្ឋរាប់ពាន់នាក់ ជួបជុំគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបប៉ុល ពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋចាស់ក្មេងប្រមាណ៦០០០នាក់ ជួបជុំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា លើកទី៩ ឆ្នាំ២០២៦ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងវាលពិឃាត នៃរបប ប៉ុល ពត ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា ការប្រារព្វ«ទិវាជាតិនៃការចងចាំ» គឺមានមូលហេតុចម្បងចំនួនពីរ៖ ទី១- ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្តុំ ប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម និងទី២- អតីតក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលធ្វើឱ្យប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់ បានស្លាប់ក្នុងរបប ដ៏ឃោរឃៅយង់ឃ្នងនេះ។
ពលរដ្ឋចាស់ក្មេង បានថ្លែងថា នៅថ្ងៃនេះ ពលរដ្ឋទាំងអស់គ្នា ពិតមានពេញចិត្តចូលរួមប្រារព្វទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលមាននិមន្តព្រះសង្ឃរាប់បាត្រ ៨៨អង្គ និងមានការសម្តែងឈុតឆាកទស្សនីយភាព រំលឹកអំពីសកម្មភាពរឿងរ៉ាវពិតខ្លះៗ នៅក្នុងសម័យប៉ុល ពត ដែលបានធ្វើទុក្ខទារុណកម្មបង្ខំធ្វើការបង្អត់បាយ និងកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងកាចសាហាវព្រៃផ្សៃ និងយុងឃ្នងបំផុត និងបានធ្វើឲ្យពលរដ្ឋទាំងអស់មើលឃើញថា មានសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅសុខក្សេមក្សាន្ត និងមានសង្គ្រាម គឺមានតែការបំផ្លិចបំផ្លាញវិនាសអន្តរាយណ៍។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រារព្ធទិវានេះ ក៏មានបំណងសំខាន់លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងសម័យប៉ុល ពត លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ , ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, ក៏ដូចលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។អត្ថបទ៖ ស៊ុម សុខជា

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា