ព័ត៌មាន
ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បំភ្លឺករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ
ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់បន្ថែមទៀតជូនសាធារណជនផងដែរថា ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន។


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT