ព័ត៌មាន
ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី៖ «ទិវាជាតិនៃការចងចាំ ២០ ឧសភា ដាស់ស្មារតីកូនខ្មែរគ្រប់រូបមិនអនុញ្ញាតឱ្យរបបខ្មៅងងឹតត្រឡប់មកវិញជាដាច់ខាត»
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៩៥១អង្គ/នាក់។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវគារវៈកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។ ថ្លែងទៅកាន់អង្គពិធីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិ និងសមិទ្ធផលនានាក្នុងវត្តអង្រ្គងមានជ័យសិរីឧត្តមដែលនឹងត្រូវឆ្លងស្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីជ្រាបផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងអនេកចំពោះគំរូវីរភាព ដឹកនាំប្រកបដោយទឹកចិត្តសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងដំបូន្មានដ៏ពិសិដ្ឋ ដល់ថ្នាក់ដឹកនាំខេត្តក្នុងការបន្តអភិវឌ្ឍខេត្តកំពង់ស្ពឺឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបង្កើតសមិទ្ធផលនានាដែលនឹងបម្រើដល់តម្រូវការប្រជាជន។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ មន្ត្រីរាជការ លោកតា លោកយាយ អ៊ំ ពូមីង ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ និងសមិទ្ធផលនានា នៅត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ។ ស្របពេលដែលថ្ងៃនេះ ត្រូវជា «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ឯកឧត្តមក៏បានរំលឹកនូវប្រវត្តិសាស្រ្តឈឺចាប់ ដែលទីអារាមដ៏ពិសិដ្ឋមួយនេះ គឺជាសាក្សីរស់ដែលធ្លាប់បានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនខុសពីហេដ្ឋារចនាសម្ព័ន្ធព្រះពុទ្ធសាសនា និងវប្បធម៌ទូទាំងប្រទេសឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចងចាំមិនភ្លេចនូវដានឈាម និងការឈឺចាប់ពីអតីតកាល ដើម្បីរួមគ្នាការពារតម្លៃនៃសន្តិភាពដែលរកបានមកដោយលំបាកនេះ ឱ្យគង់វង្សជារៀងរហូត និងមិនអនុញ្ញាតឱ្យរបបខ្មៅងងឹតបែបនោះត្រឡប់មកវិញជាដាច់ខាត។
សូមជម្រាបថា កម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្ដីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT