ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាជាមួយនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WHO Regional Director for the Western Pacific – WPRO) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា លើការចូលរួមការពារសុខភាព សុខុមាលភាពប្រជាជនកម្ពុជា និងប្រជាជនតំបន់ ក៏ដូចជាសុខភាពប្រជាជនទូទាំងពិភពលោក ដែលការចូលរួមចំណែក និងការប្តេជ្ញាសម្រេចឱ្យបានតាមគោលដៅសកល នៃសមិទ្ធិផលសុខភាពរបស់ប្រទេសសមាជិកនីមួយៗ ជាការមិនអាចខ្វះបាន។
លោកវេជ្ជបណ្ឌិត Saia Ma’u Piukala បានគូសរំលេចអំពីគំរូរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសម្រេចបានគោលដៅសំខាន់ៗលើដំណើរផ្លូវនៃកិច្ចការសុខភាពសកល (Global Health Journey) ដូចជាការខិតខំលើផ្លូវដ៏ត្រឹមត្រូវ នៃការអនុវត្តគោលនយោបាយសុខភាពបឋម (Primary Health Care) ភាពជោគជ័យជំងឺឆ្លងផ្សេងៗ រួមទាំងការខិតជិតការលុបបំបាត់ទាំងស្រុងជំងឺគ្រុនចាញ់ (Malaria) ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់។ ជាពិសេសទៅទៀតនោះ គឺគំរូកម្ពុជាលើការដឹកនាំ «សុខភាពតែមួយ-One Health» ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដោយផ្ទាល់ក្នុងព្រឹត្តការណ៍ជំនួបកំពូល One Health នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្នុងខែមេសា ថ្មីៗកន្លងទៅនេះ។
ឆ្លៀតក្នុងជំនួបដ៏ពិសេសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីសំណើសុខាភិបាលកម្ពុជា ដែលស្នើសុំការបន្ត និងបង្កើនការគាំទ្រ ការខិតខំរបស់កម្ពុជាលើកិច្ចការ និងដំណើរអនុវត្ត «សុខភាពតែមួយ» ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ (AMR) ភ្ជាប់ទៅនឹងការបំរែបំរួលអាកាសធាតុ ផែនការសកម្មភាពបង្ការជំងឺមហារីកនៅសហគមន៍ សុខាភិបាលឌីជីថល រួមបច្ចេកវិទ្យាជំនួយក្នុងវេជ្ជសាស្ត្រ និងការពាំនាំបន្ថែមជំនាញភាព (Expertise) លើការគ្រប់គ្រង វិភាគ ប្រើប្រាស់ទិន្នន័យសុខាភិបាល ផ្តោតលើការបង្ការ និងគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ