ព័ត៌មាន
មន្ត្រីថ្នាក់ដឹកនាំ ព្រះសង្ឃ ពលរដ្ឋ ខេត្តស្វាយរៀង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ ព្រះសង្ឃ ពលរដ្ឋ សិស្ស និសិត្យ ខេត្តស្វាយរៀង ប្រមាណជាង១ពាន់អង្គ/នាក់ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦នេះបាននិមន្ត និងអញ្ជើញមកជួបជុំប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ឧសភា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មប្រលយ័ពូជសាសន៏ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងនិងខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញអានខ្លឹមសារលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារជាអាទិ៍ ថ្ងៃនេះយើងបានជួបជុំគ្នានៅក្នុងបរិវេណទីលានវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ នៅភូមិតាណរក្នុងមនោសញ្ចេតនាក្តុកក្តួល ដើម្បីប្រារព្ធទិវាជាតិចងចាំថ្ងៃ២០ឧសភា ប្រវត្តិសាស្ត្ររំលឹកនិងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ដោយអំពើព្រៃផ្សៃដែលរបបកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តរយៈពេល ៣ឆ្នាំ៨ ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជាលើពួកចក្រព័ត្តអាមេរិក និងរបបលន់ ណុល នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។
ខ្លឹមសារលិខិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចទាំងបី និងលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានរួមចំណែកធ្វើការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យស្តាប្រទេសជាតិអោយបានរស់រាន់ឡើងវិញរហូតមានយុទ្ធជន យុទ្ធនារី ខ្លះបានបាត់បង់អាយុជីវិត ចោលគ្រួសារ និងមានអ្នកខ្លះបានពិការ រាងកាយ និងសុខភាពរហូតមកដល់បច្ចុប្បន្ននេះផងដែរ ។
ស្ថិតក្នុងបរិយាកាសពោពេញទៅដោយកំហឹង និងរលឹកឡើងវិញនៃការធ្វើទុកបុកម្និញនៃរបបកម្ពុជាប្រជាធិបតេយ្យ តំណាងអ្នកចូលរួមបានមានចំណាប់អារម្មណ៏ជាបន្តបន្ទាប់យ៉ាងដូច្នេះ។
សូមបញ្ជាក់ថានៅក្នុងទិវាជាតិចងចាំ ២០ឧសភា រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣និងពលរដ្ឋ ក៏មានពិធីរាប់បាតប្រគេនព្រះសង្ឃដាឆ្លងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនរួមជាតិដែលបនប្រល័យពូជសាសន៍បានកាប់សម្លាប់ចំនួនជិត១០០អង្គផងដែរ ៕ ដោយ ៖ ភា សារិត





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT